សម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ថ្ងៃ ១៦ មីនា ឆ្នាំ ២០១៦ ថ្លែងក្នុង​​ពិធីសម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សមិទ្ធិផលថ្មីនេះ នឹងជម្រុញបន្ថែមទៀតនូវសមត្ថភាពនៃព្រ​លានយន្តហោះ ក្នុងការទទួលអ្នកដំណើរប្រមាណ ៥ លាននាក់ក្នុងមួយឆ្នាំ និងឆ្លើយតបទៅនឹងការកើន​ឡើងនូវការមកដល់នៃភ្ញៀវ ក្នុងពេលពីប្រាំ ទៅ ប្រាំបីឆ្នាំខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ ថា “កាលពីឆ្នាំកន្លងទៅ ចំនួនទេសចរ​មកទស្សនាកម្ពុជាបានឡើងដល់ ៤,៧ លាននាក់ អាស្រ័យ​ដោយ​សន្តិភាពពេញលេញក្នុងប្រទេស បន្ទាប់​ពីការអនុវត្តគោលនយោបាយឈ្នះ/ឈ្នះ”។ ក្នុងពេលដែលវាយ​តម្លៃខ្ពស់ពីវឌ្ឍនភាពនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានទទួលអោយចុះចតនូវយន្តហោះប្រ​ភេទធំៗនានា មានទាំងយន្តហោះនៃប្រធានាធិបតីសហរដ្ឋអាមេរិកផង សម្តេចតេជោ បានជម្រុញអោយ​មន្ត្រីទាំងឡាយ នៃបណ្តាផ្នែកការងារពាក់ព័ន្ធនៅតាមព្រលានយន្តហោះទាំងអស់នៃព្រះរាជាណាចក្រ​កម្ពុជា អោយយកចិត្តទុកដាក់ផ្តល់សេវាល្អ និងមានប្រសិទ្ធិភាព ដើម្បីទាក់ទាញទេសចរច្រើនឡើង​ទៀត អោយមកទស្សនកិច្ចនៅកម្ពុជា។ សូមជំរាបថា កាលពី ខែ កុម្ភៈ ឆ្នាំនេះ ព្រលានយន្តហោះនៅកម្ពុជា បានទទួល និងជូនដំណើរអ្នកដំណើរ ៦៨៥ ពាន់នាក់ មានចលនាយន្តហោះប្រមាណ ១៤០០០ ជើង ដែលជាការកើនឡើង ៧,១% និង … Continue reading សម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ